លាព្យ៉ាណូបាក់ខ្ទង់ - សុង សេងហ៊ន
១. អូនជារៃមាស សុំផ្លាស់ទ្រនំ
ប្ដីអើយកុំយំ ស្ដាយអូនធ្វើអ្វី
អូនដូរទ្រូងចាស់ ផ្លាស់ឱបទ្រូងថ្មី
ធ្វើម្ដេចនិស្ស័យ ជួបគ្នាត្រឹមហ្នឹង ។
២. បង្គងឈើឯម ថែមព័ន្ធវល្លិពេជ្រ
រៃខ្ញុំសុំភ្លេច ប្ដីអើយកុំខឹង
ធ្វើម្ដេចវាសនា ចារមកអ៊ីចឹង
ត្រូវខំត្រូវប្រឹង ថែកូនឲ្យផង ។
បន្ទរៈ ធ្លាប់ជិះឡានឡូ ដូរយកឡានផ្លិត
ប្ដីអើយកុំគិតរៃលាបង្គង
មានញាតិចាំសើចរឿងអូននឹងបង
សូមផ្ដាំទៅផង សើចតាមចិត្តចុះ ។
៣. មានឈ្មោះជារៃ ស្រីអ្នកចម្រៀង
វាសនាមិនទៀង ជួនត្រូវជួនខុស
លាខ្ទង់ព្យាណូ ទ្រម្រាមដៃប្រុស
អូនសូមលាឈ្មោះរស់ជាហង្សហើយ ។
No comments:
Post a Comment